Hello

សារពីថ្នាក់ដឹកនាំ

សូមស្វាគមន៏ ការមកកាន់គេហទំព័រយើងខ្ញុំ.

អានមន្ថែម...

News and Events

Our Company's Event

ចាប់តាំងពីឆ្នាំ ១៩៩៤ រោងចក្រកែច្នៃអង្ករ​ ម៉ែន សារុន បានដំំណើការផលិតផលបានបរិមាណយ៉ាង​ច្រើន​​សំរាប់​ផ្គត់ផ្គង់ជូនរាជរដ្ឋាភិបាលកម្ពុជា (ក្រសួង​ការពារជាតិ និងក្រសួងមហាផ្ទៃមានបរិមាណប្រមាណ ៥០.០០០ ទៅ ១០០.០០០ តោន​ក្នុងមួយឆ្នាំ) និងសំរាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផងដែរ (២០.០០០ ទៅ ៣០.០០០ តោន) ។

ន្ទឹមនឹងការរីកចំរើនរបស់ ​ប្រទេសជាតិ រោងចក្រកែច្នៃអង្ករ ម៉ែន សារុន ក៏បានពង្រីកសក្កានុពលរបស់ខ្លួនផងដែរ ដោយបានបំពាក់នូវ​ខ្សែសង្វាក់ផលិតកម្ម​ទំនើប​ដែ​លអាចផលិតអង្ករបាន ២៥ តោនក្នុង​រយៈពេលមួយម៉ោង និងស្របតាម​ស្តង់ដារ​អន្តរជាតិដូចជា៖ ម៉ាស៊ីន​សំងួតស្រូវ, ម៉ាស៊ីនកិនស្រូវ, ម៉ាស៊ីន​ប៉ូលៀរអង្ករ, ម៉ាស៊ីនរើស​ពណ៌អង្ករ, ជញ្ជីងថ្លឹងស្វ័យប្រវត្តិ (ដេរ ឬអ៊ុតមាត់) និងជញ្ជីងថ្លឹងទំនិញទាំងរថយន្តទៀតផង ។ល។​ ដើម្បីអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារពិភពលោកឲ្យបាន ១.០០០.០០០ តោនក្នុងមួយឆ្នាំ​ ក្រុមហ៊ុនយើងខ្ញុំបានផលិតអង្ករជាច្រើនមុខដែលមានក្លិនក្រអូប រសជាតិ​ឈ្ងុយឆ្ងាញ់ និងផលិតពី​ស្រូវប្រភេទលេខ ១ របស់កម្ពុជាគ្មានជាតិគីមី ដូចជា៖ ផ្កាម្លិះ, ផ្កាខ្ញី,​ នាងខុន, នាងម៉ិញ និងអង្ករអ៊ីអ៊ែរ.......។ល។ សំរាប់ធ្វើការផ្កត់ផ្គង់តំរូវការទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។ 


ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចំពោះផលិតផលយើងខ្ញុំសូមទំនាក់ទំនងៈ

ទីផ្សារក្នុងស្រុកទូរស័ព្ទលេខៈ ០១២​ ៨៨០ ០០៦

ទីផ្សារនាំចេញទូរស័ព្ទលេខៈ ០១២ ៣០៥ ៧៧៧​ / ០១២ ៩៩២ ១៣៣

ទូរស័ព្ទការិយាល័យលេខៈ ០២៣ ២១៨ ៥០៥

ទូរសារលេខៈ ០២៣ ២១៣ ៣០៥

E-mail: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​សំបុត្រ​​ឥត​ប្រយោជន៍​ផ្សេងៗ។ អ្នក​ត្រូវ​ការ​អនុញ្ញាត JavaScript ដើម្បី​មើល​វា។