សូមស្វាគមន៍ចំពោះការចូលរួមទស្សនាគេហទំព័រពីអតិថិជន ដៃគូរពាណិជ្ជកម្ម និងវិនិយោគិនទាំងអស់ ។
យើងខ្ញុំជួសមុខឲ្យគណៈគ្រប់គ្រង, បុគ្គលិក-កម្មករនៃក្រុមហ៊ុន ម៉ែន សារុន សូមជំរាបជូនអតិថិជនទាំងអស់អំពី ប្រវត្តិសង្ខេបរបស់ក្រុមហ៊ុនដូចតទៅ៖
ក្រុមហ៊ុន ម៉ែន សារុន បានចាប់បដិសន្ធិនៅឆ្នាំ ១៩៩៤ ដោយស្ថាបនិកឯកឧត្តម-អ្នកឧកញ៉ា ម៉ែន សារុន និង លោកជំទាវ ហេង ហ៊ាប ដែលមានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ផ្ទះលេខ ១២ មហាវិថី ម៉ៅ សេទុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងទីតាំងរោងចក្រស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ត្រង់បង្គោលគីឡូម៉ែត្រលេខ ១៧ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ។
ក្រោមកិច្ចខិតខំប្រឹងប្រែងពីឯកឧត្តម-អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុគ្កលិក-កម្មករទាំងអស់សមិទ្ធិផល នានាជាច្រើនត្រូវបង្កើតឡើងជាបន្តបន្ទាប់មានដូចជាៈ
១- រោងចក្រកែច្នៃអង្ករៈ បានបង្កើតឡើងនៅឆ្នាំ ១៩៩៤ សំរាប់ផ្គត់ផ្គង់ជូនរាជរដ្ឋាភិបាលកម្ពុជា (ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ) និងសំរាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផងដែរ ។ ទន្ទឹមនឹងការរីកចំរើនរបស់ប្រទេសជាតិ រោងចក្រកែច្នៃអង្ករ ម៉ែន សារុន ក៏បានពង្រីកសក្កានុពលរបស់ខ្លួនផងដែរ ដោយបានបំពាក់នូវខ្សែសង្វាក់ផលិតកម្មទំនើបដែលអាចផលិតអង្ករបាន ២៥ តោនក្នុងរយៈពេលមួយម៉ោង និងស្របតាមស្តង់ដារអន្តរជាតិដូចជា៖ ម៉ាស៊ីនសំងួត, ម៉ាស៊ីនកិនស្រូវ, ម៉ាស៊ីនប៉ូលៀរអង្ករ, ម៉ាស៊ីនរើសពណ៌អង្ករ, ជញ្ជីងថ្លឹងស្វ័យប្រវត្តិ (ដេរ ឬអ៊ុតមាត់) ។ល។
២- រោងចក្រផលិតម្សៅមីៈ នៅឆ្នាំ ២០០០ ក្រុមហ៊ុនយើងខ្ញុំបានដាក់ឲ្យដំណើរការនូវរោងចក្រផលិតម្សៅមី ដែលមានសមត្ថភាពផលិតម្សៅមីបាន ៣០.០០០ ទៅ ៥០.០០០ តោនក្នុងមួយឆ្នាំ សំរាប់ផ្គត់ផ្គង់តំរូវការទីផ្សារក្នុងស្រុក ហើយបច្ចុប្បន្នរោងចក្រនេះត្រូវពង្រីកសមត្ថភាពរបស់ខ្លួនរហូតដល់់ ៥០.០០០ ទៅ ១០០.០០០ តោនក្នុងមួយឆ្នាំ សំរាប់ផ្គត់ផ្គង់តំរូវការទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលបានបំពាក់ ដោយម៉ាស៊ីនទំនើបបំផុតជាបច្ចេកវិទ្យាចុងក្រោយរបស់បណ្តាប្រទេសនូវអឺរ៉ុប ។
៣-រោងចក្រផលិតមីកញ្ចប់ៈ ដើម្បីចូលរួមចំណែកក្នុងបង្កើនផលិតផលក្នុងតាមគោលការណ៌របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្លាតវៃ ក្រុមហ៊ុន ម៉ែន សារុន យើងខ្ញុំក៏បានបង្កើតរោងចក្រផលិតមីកញ្ចប់ ក្រោមឈ្មោះថា មីយើង, មីខ្មែរយើង និងមីប្រាជ្ញា ដែលផលិតតាមបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និងជប៉ុន ចំពោះវត្ថុធាតុដើមគឺផលិតពីធម្មជាតិពិតរសជាតិឈ្ងុយឆ្ងាញ់ ។
ក្រៅពីនេះក្រុមហ៊ុនយើងខ្ញុំធ្លាប់បានតំលើងរោងចក្រកែច្នៃឈើកៅស៊ូចាស់ ៗ អស់លទ្ធភាពជៀជ័រ (ពីឆ្នាំ ១៩៩៦-២០០៣) និងមានដីសម្បទានសេដ្ឋកិច្ចចំនួនពីរកន្លែងៈ មួយកន្លែងមានផ្ទែដីចំនួន ៤.៤០០ ហិកតា នៅស្រុកមេមត់ ខេត្តកំពង់ចាម និងមួយទៀតមានផ្ទៃដីចំនួន ៦,៣២៤ ហិកតា នៅស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ដែលសមស្របក្នុងការវិនិយោគដាំដំណាំកៅស៊ូ, កាហ្វេ និងដំណាំកសិ-ឧស្សាហកម្មផ្សេង ៗ ទៀត ។
ជាទីបញ្ចប់ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលបានចំណាយពេលទស្សនាគេហទំព័រ ប្រសិបបើមានចំងល់ ឬបញ្ហាណាមួយទាក់ទងនឹងក្រុមហ៊ុនយើងខ្ញុំសូមទាក់ទងមកយើងខ្ញុំតាមរយៈទូរស័ព្ទលេខៈ ០២៣ ២១៨ ៥០៥ ទូរសារលេខៈ ០២៣ ២១៣ ៣០៥ សារអេឡិចត្រូនិក(E-mail): អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីសំបុត្រឥតប្រយោជន៍ផ្សេងៗ។ អ្នកត្រូវការអនុញ្ញាត JavaScript ដើម្បីមើលវា។



